SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ


គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-22

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-22

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ស.ច.គ ចេញផ្សាយនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

គ.ស.ច.គ ក៏បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការថ្នាក់ចរាចរណ៍ផ្លូវគោក ដូចជា៖ ទី១.អ្នកបើកបរត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង រួមមាន៖ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ឬផ្លូវរអិល, ទី២.អ្នកបើកបរត្រូវបើកបរបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ ផ្លូវប្រសព្វ តាមច្បាប់ ផ្លាកសញ្ញាសិទ្ធិអាទិភាព និងការយោគយល់អាធ្យាស្រ័យ។ ចំពោះ ទី៣.អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ, ទី៤.អ្នកបើកបរ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាងការប្រថុយប្រថាន។

ចំណែកទី៥.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ, ទី៦.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា, ទី៧.រថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ មិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូលទេ និងទី៨.ត្រូវប្រកាន់ខ្ជាប់នូវស្មារតីគោរពច្បាប់ ប្រុងប្រយ័ត្នជានិច្ច សីលធម៌រក្សាសុវត្ថិភាព និងការយោគយល់ អធ្យាស្រ័យក្នុងការបើកបរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី