SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ អំពាវនាវឱ្យសមាជិក ប.ស.ស. ប្រុងប្រយ័ត្នចំពោះជនឆបោក ដែលប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស.ក្លែងក្លាយ


ក្រសួងការងារ អំពាវនាវឱ្យសមាជិក ប.ស.ស. ប្រុងប្រយ័ត្នចំពោះជនឆបោក ដែលប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស.ក្លែងក្លាយ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យសមាជិក ប.ស.ស. ប្រុងប្រយ័ត្នចំពោះជនអនាមិកដែលបានបន្លំខ្លួនជាមន្ត្រី ប.ស.ស. នៃក្រសួងការងារ ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងឱ្យសមាជិក ប.ស.ស. ដើម្បីផ្ទេរប្រាក់ ដែលនាំឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រសួងការងារ មិនមានគោលការណ៍ឱ្យមន្ត្រី ប.ស.ស. ផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅសមាជិក ប.ស.ស. នោះទេ ក្រៅពីការផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការ https://t.me/nssfcambodia_Chat ។

លើសពីនេះ ការបង់ភាគទាន ប.ស.ស. មិនមានការប្រើប្រាស់ QR Code ដើម្បីផ្ទេរប្រាក់ចូលមកលេខគណនី ប.ស.ស. នោះឡើយ។ ការបង់ភាគទាន ត្រូវបង់តាមរយៈ App ផ្លូវការរបស់ធនាគារដៃគូ ដោយចូលទៅមីនុយ (Menu) ទូទាត់ រួចធ្វើការបង់ប្រាក់សេវាសាធារណៈដែលមាននិមិត្តសញ្ញា ប.ស.ស. ឬត្រូវបង់ចូលគណនីធនាគាររបស់ ប.ស.ស. ដោយផ្ទាល់នៅតាមទីស្នាក់ការធនាគារដៃគូ។ ក្នុងករណីមានការសង្ស័យណាមួយអាចទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការ https://t.me/nssfcambodia_Chat៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី