2023-12-05
គិត បុប្ផា
2023-12-05
គិត បុប្ផា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់អំណោយជាសម្ភារការិយាល័យដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពការងាររបស់អង្គភាពចំណុះឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្ភារទាំងនោះមានកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត ដែលគិតជាទឹកប្រាក់សរុបមានចំនួន១,៥០០0ដុល្លារអាម៉េរិក។
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា អំណោយរបស់ស្ថានទូតចិន មានសារសំខាន់ណាស់ក្នុងការជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារមន្រ្តី ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ដែលការពង្រឹងសមត្ថភាពធនធានមនុស្ស និងការជំរុញប្រើប្រាស់បច្ចេកវិទ្យា។
ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា ចំពោះអំណោយជាសម្ភារការិយាល័យ ដែលត្រូវបានប្រគល់ឱ្យក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
គួររម្លឹកថា កាលពីឆ្នាំ២០២២កន្លងទៅ ស្ថានទូតចិនក៏បានផ្តល់អំណោយមកកម្ពុជាផងដែររួមមាន កុំព្យូទ័រលើតុ, កុំព្យូទ័រយួរដៃ, និងម៉ាស៊ីនព្រីនជាច្រើនគ្រឿង ជូនដល់បណ្ណាល័យឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តកំពង់ស្ពឺ និងទីស្តីការគណៈរដ្ឋមន្រ្តី និងកង់ចំនួន៣០០គ្រឿង ដល់សិស្សានុសិស្សនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាម៉េរិកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី