2025-01-19
គន ម៉េងហុង
2025-01-19
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. ដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគលើគម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អនុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ពីរាជរដ្ឋាភិបាល គ្រោងបញ្ចប់ការសាងសង់ស្ថានីយថាមពលខ្យល់ ក្នុងឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការលើកឡើងពីលោក វ៉ាង ជីងអ៊ួយ តំណាងភាគីក្រុមហ៊ុន ក្នុងកិច្ចប្រជុំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
លោក វ៉ាង ជីងអ៊ួយ បន្តលើកឡើងថា កិច្ចពិភាក្សាជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈគម្មាធិការវិនិយោគកម្ពុជា នេះ គឺដើម្បីស្វែងយល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលដៅឱ្យគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលទទួលបានការលើកទឹកចិត្តស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។ ឯកឧត្តម ជា វុទ្ធី បានឆ្លើយតបដោយពន្យល់ទៅកាន់ភាគីក្រុមហ៊ុនថា ការចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺមានភាពរហ័ស និងសាមញ្ញ ហើយក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំពាក្យស្នើសុំចុះបញ្ជីពីក្រុមហ៊ុនដោយក្តីរីករាយ។
ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី ក៏បានលើកឡើងអំពីតម្រូវការថាមពលអគ្គិសនី ពិសេសថាមពលស្អាត ដោយបច្ចុប្បន្នកម្ពុជា មានកំណើនវិនិយោគខ្លាំងលើវិស័យឧស្សាហកម្ម ដែលនាំឱ្យថាមពលអគ្គិសនីក្លាយជាតម្រូវការចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យក្រុមហ៊ុនខាងលើខិតខំអនុវត្តគម្រោងវិនិយោគ និងកិច្ចព្រមព្រៀង ដែលបានចុះជាមួយក្រសួងស្ថាប័នសាមី ឱ្យមានប្រសិទ្ធភាពផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី