2025-04-08
ទូច សូរិយា
2025-04-08
ទូច សូរិយា
ភ្នំពេញ៖ ក្រុមវិនិយោគិនអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍វិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវេទិកានៃកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប (The 2nd Cambodia-Europe Public-Private Sector Dialogue)។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
វេទិកានៃកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុបនេះ គឺបានពិភាក្សាជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប រួមមានជាអាទិ៍៖ ១.ការដឹកជញ្ជូន និងភស្តុភារកម្ម, ទី២.កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា, ទី៣.វិស័យយានយន្ត, ទី៤.នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ និងទី៥.ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។
នាឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអរគុណចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបាននូវការអនុម័តគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤ផងដែរ៕
នាំមកជូនដោយ