SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងលើដីធ្លីមិនប្រើប្រាស់ រហូតដល់ថ្ងៃទី៣១ ខែតុលា


ពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងលើដីធ្លីមិនប្រើប្រាស់ រហូតដល់ថ្ងៃទី៣១ ខែតុលា
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលបង់ពន្ធលើអចនលនទ្រព្យ និងលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូដល់ថ្ងៃទី៣១ ខែតុលាវិញ ខណៈដែលច្បាប់តម្រូវឱ្យបង់ពន្ធនេះ ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ។ ក្នុងករណីម្ចាស់អចលនទ្រព្យ នៅតែមិនបំពេញកាតព្វកិច្ចប្រកាសប់ងពន្ធទាំងនេះ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញានេះ នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត ដែលមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ពន្ធដារ បានទុកពេលឱ្យបង់ពន្ធអចលនទ្រព្យ និងលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣នេះ រយៈពេល១ខែទៀត ដែលនឹងត្រូវផុតកំណត់រហូតដល់ថ្ងៃទី៣១ ខែតុលាវិញ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ដូច្នេះថា៖«ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែ មិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។

ទន្ទឹមនឹងការពន្យារពេលបង់ពន្ធអលនទ្រព្យទាំងនេះ អគ្គនាយកដ្ឋានពន្ធដា អំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធ រួសរាន់ទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី