SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ រកចំណូលបាន ១៦លានដុល្លារ ពីការលក់ផ្លាកលេខយានយន្តក្នុងឆ្នាំ២០២៣


ក្រសួងសាធារណការ រកចំណូលបាន ១៦លានដុល្លារ ពីការលក់ផ្លាកលេខយានយន្តក្នុងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានប្រមាណ១៦លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តចំនួន ២៦ ៦៥៩ គ្រឿង ក្នុងឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងចំណោមចំណូល ១៦លានដុល្លារនេះ គឺមានជាង ៣៦ ៧១៥លានរៀល (ប្រមាណ៩លានដុល្លារ) បានមកពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៥ ២៩៨ផ្លាក។ ចំណែក ចំណូលជាង ២៩ ៧៣៦លានរៀល (ប្រមាណ៧លានដុល្លារ) គឺបានពីការចុះបញ្ជីផ្លាកលេខពិសេស(រាជធានី-លេខ)ចំនួន ២១ ៣៦១ផ្លាក។ 

ផ្អែកតាមតារាងស្ថានភាពចំណូល រួមទាំងចំនួនផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចុះបញ្ជីក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលពីឆ្នាំ២០១៩-២០២៣ ក្រសួងសាធារណការ ទទួលបានចំណូលសរុប ៣៤៧ ៦២៧លានរៀល (ប្រមាណ៨៥លានដុល្លារ)។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ។ ជាមួយគ្នានេះ ក្រសួង ក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី