SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជប៉ុន ផ្តល់ឥណទានជាង ៦២លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកំណាត់ផ្លូវជាតិលេខ៥


ជប៉ុន ផ្តល់ឥណទានជាង ៦២លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកំណាត់ផ្លូវជាតិលេខ៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្តល់ឥណទានប្រមាណ ៦២,៣លានដុល្លារ ដល់ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ នៅកម្ពុជា។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន និងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការផ្តល់ឥណទានប្រមាណ ៦២,៣លានដុល្លារនេះ មានហិរញ្ញប្បទានឥតសំណងប្រមាណ ២,៧ លានដុល្លារ និងឥណទានសម្បទានប្រាក់យ៉េនប្រមាណ ៥៩,៦ លានដុល្លារ សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដូចជាធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត។

ក្នុងជំនួបចុះហត្ថលេខាលើលិខិតប្ដូរសារខាងលើនេះ ភាគីទាំងពីរ បានឯកភាពគ្នាបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកជំទាវ ខាមីខាវ៉ា បានសន្យានឹងជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបខាងលើនេះ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ពិសេសបានផ្ដល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងនោះ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ ក៏បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី