SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ» ដែលដង្ហែទៅកាន់វត្តខ្មែរក្រោម ចំណាយថវិកាជាង២លានដុល្លារ


អង្គកឋិនទាន«មហាសាមគ្គីគ្រួសារខ្មែរ» ដែលដង្ហែទៅកាន់វត្តខ្មែរក្រោម ចំណាយថវិកាជាង២លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ហែរទៅកាន់វត្តខ្មែរក្រោម ដែលស្ថិតនៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាម ដោយចំណាយថវិកាអស់ចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថវិកាជាង ២លានដុល្លារនេះ សម្តេចតេជោ ហ៊ុន សែន និងព្រមទាំងក្រុមគ្រួសារ យកប្រើប្រាស់ ដូចជា៖ ទី១.ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាមចំនួន ២៣ប៊ីលាន ៨៤២លានដុង, ទី២.បច្ច័យសង្កត់ត្រៃធំចំនួន ៥០លានដុង, ទី៣.បច្ច័យសង្កត់ត្រៃសូត្រស្តាំចំនួន ២៥លានដុង, ទី៤.បច្ច័យសង្កត់ត្រៃសូត្រឆ្វេងចំនួន ២៥លានដុង។

ចំពោះ ទី៥.ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧អង្គ ដែលគង់នៅវត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គចំនួន ១២លាន ៥សែនដុង, ទី៦.ជូនគណៈកម្មការ អាចារ្យ យាយជី-តាជីចំនួន ១០៤នាក់ ក្នុងម្នាក់ៗ ចំនួន ២លាន ៥សែនដុង និងទី៧.ប្រគេនបច្ច័យដល់វត្តចំនួន ១៤២វត្ត ដែលស្ថិតនៅខេត្តត្រាវិញ ក្នុង ១វត្ត បច្ច័យចំនួន ២៥១លានដុង។

ជាមួយគ្នានេះ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែនទើបតែមានថ្មីៗទេ ដែលសម្តេចតេជោ និងសម្ដេច ប៊ុន រ៉ានី បានគិតគូរ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំ ដោយសារតែមានធុរៈគ្រួសារ ដែលក្នុងនោះលោកឱពុកក្មេករបស់សម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតបានទទួលមរណភាពនៅឆ្នាំ២០២០ ដែលជាហេតុធ្វើឱ្យគម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី