2024-12-01
គិត បុប្ផា
2024-12-01
គិត បុប្ផា
ភ្នំពេញ៖ តាមរយៈផែនការអាជីវកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងផ្តល់ការតភ្ជាប់ទីផ្សារទុកជាមុនទាំងស្រុង និងសម្របសម្រួលទុនកម្ចីចំនួន ១,២លានដុល្លារ ដែលមានការប្រាក់ទាប ដល់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីគាំទ្រដល់ដំណើរការសហគមន៍ ក្រសួងកសិកម្ម នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម ដូចជាឃ្លាំង និងសូឡាបូមទឹក និងការគាំទ្រខាងផ្នែកបច្ចេកទេសដោយផ្ទាល់ពីក្រសួង ដើម្បីកាត់បន្ថយថ្លៃដើមធាតុចូល បង្កើនផលិតភាព និងធានាស្តង់ដារគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យសហគមន៍បង្កើនការយកចិត្តទុកដាក់នូវទំនើបកម្មនៃសមាជិក ដើម្បីធ្វើការ និងផលិតរួមគ្នា តាមស្តង់ដារត្រឹមត្រូវ ផលិតតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព។
ទនឹ្ទមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យសហគមន៍ប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះ ឱ្យក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត ក្នុងនោះក្រសួងកសិកម្មនឹងជួយគាំទ្រការរៀបចំ និងគិតគូរជាលក្ខណៈសេដ្ឋកិច្ចឱ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជួយដល់ការងារវិស័យកសិកម្ម ជាពិសេសដំណាំម្រេច ស្វាយចន្ទី ដែលជាដំណាំអាទិភាព និងវិស័យឯកជននានា ដែលទិញដំណាំទាំងនេះ ដើម្បីឱ្យកសិករមានទីផ្សារ ទទួលបានភាពជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី