2025-02-09
គន ម៉េងហុង
2025-02-09
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Bridgemount Ltd. របស់អង់គ្លេស ចង់ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ, ឧស្សហកម្ម, សុខាភិបាល, ពាណិជ្ជកម្ម, កសិកម្ម, ថាមពលសូឡា និងការគ្រប់គ្រងសំណល់ជាដើម។ នេះជាលើកឡើងរបស់លោក Kalyan Ghosh នាយកគ្រប់គ្រង នៃក្រុមហ៊ុន Bridgemount Ltd. នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Kalyan Ghosh បន្ថែមថា ក្រុមហ៊ុន ក៏មានគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងពិភាក្សាអំពីការផ្ដល់ហិរញ្ញប្បទានលើគម្រោងនានានៅកម្ពុជាផងដែរ។
ឯកឧត្តម សួន សុផល ក៏បានលើកឡើងអំពីបរិយាកាសវិនិយោគ ក៏ដូចជាកញ្ចប់លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម សួន សុផល ក៏លើកទឹកចិត្តឱក្រុមហ៊ុនបន្តពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី