SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា កំពុងវិវឌ្ឍន៍ខ្លួនពីប្រទេសនាំចូលរថយន្ត ក្លាយជាប្រទេសដំឡើងរថយន្តដោយខ្លួនឯង


កម្ពុជា កំពុងវិវឌ្ឍន៍ខ្លួនពីប្រទេសនាំចូលរថយន្ត ក្លាយជាប្រទេសដំឡើងរថយន្តដោយខ្លួនឯង
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឧស្សាហកម្មយានយន្តនៅកម្ពុជា កំពុងរីកចម្រើនដែលនាំឱ្យកម្ពុជា មានសមត្ថភាពវិវឌ្ឍន៍ខ្លួនពីប្រទេសនាំចូលរថយន្តពីបរទេសទាំងស្រុង មកជាប្រទេសដែលអាចដំឡើងរថយន្តក្នុងស្រុកបាន ដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធាន CAIF បានឱ្យដឹងថា សន្ទុះនៃការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងក្រុមហ៊ុនចែកចាយរថយន្តថ្មី នៅតែបន្តមានសកម្មភាពវិនិយោគ និងពង្រីកសាខាចែកចាយរថយន្តថ្មីជាបន្តបន្ទាប់ បើទោះបីអត្រានៃការលក់រថយន្តក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះជាង២០% បើធៀបនឹងឆ្នាំកន្លងមកក៏ដោយ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ បញ្ជាក់ថា ទិសដៅការងារដែលអនុម័តដោយក្រុមប្រឹក្សាភិបាលសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តជំរុញសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យយានយន្តក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នឹងបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការវិនិយោគយានយន្តមកប្រទេសកម្ពុជា ឱ្យកាន់តែច្រើននិងធានាដល់ការប្រកួតប្រជែងស្មើភាពគ្នា, ការនាំចូលយានយន្តនិងការបង់ពន្ធឱ្យមានតម្លាភាព ធានាដល់ការនាំចូលរថយន្ត ដោយគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដារ ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ការលើកទឹកចិត្តការនាំចូលយានយន្តអគ្គិសនី និងការវិនិយោគលើបណ្តាញស្ថានីយបញ្ចូលថាមពលក្នុងប្រទេសកម្ពុជាជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី