SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយក្រុមហ៊ុនរបស់វៀតណាម រកទីផ្សារឱ្យបានទូលាយសម្រាប់ ផលិតផលកម្ពុជា


សភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយក្រុមហ៊ុនរបស់វៀតណាម រកទីផ្សារឱ្យបានទូលាយសម្រាប់ ផលិតផលកម្ពុជា
ពាណិជ្ជកម្ម

2025-07-16

គិត បុប្ផា

ពាណិជ្ជកម្ម

2025-07-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Hoa Binh Group របស់វៀតណាម ស្វែងយល់ដោយផ្ទាល់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា។

ក្នុងដំណើរធ្វើទស្សនកិច្ចនៅក្រុមហ៊ុនខាងលើ នាទីក្រុងហូជីមីញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ពិភាក្សាជាមួយ លោក ឡេ វៀត ហៃ (Le Viet Hieu) ប្រធានក្រុមហ៊ុនសំណង់ហាវប៊ិញគ្រុប និងមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រមាណ ៣០រូបផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hoa Binh Group ជាក្រុមហ៊ុនសំណង់ដ៏ធំមួយ នៅប្រទេសវៀតណាម ដែលមានជាង ៥០០គម្រោង ទូទាំង ៦ប្រទេស ក្នុងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី