SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយជិត ៧៧ម៉ឺនដុល្លារដល់កម្ពុជា ក្នុងសកម្មភាពអប់រំបរិស្ថាន, កុមារ និងលើកកម្ពស់វេជ្ជសាស្រ្តក្នុងតំបន់ភូមិភាគឦសាន្ត


ជប៉ុន ផ្តល់ជំនួយជិត ៧៧ម៉ឺនដុល្លារដល់កម្ពុជា ក្នុងសកម្មភាពអប់រំបរិស្ថាន, កុមារ និងលើកកម្ពស់វេជ្ជសាស្រ្តក្នុងតំបន់ភូមិភាគឦសាន្ត
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៧៦៨ ៦២៧ ដុល្លារ ដល់ស្ថាប័នចំនួន៣ នៅកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ការអប់រំបរិស្ថាន កែលម្អការអប់រំកុមារតូច និងលើកកម្ពស់ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ភូមិភាគឦសាន្តនៅកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយលោក តានីណៃ អ៊ុឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងបី កាលពីថ្ងៃទី២៦ កុម្ភៈ។

បើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយមាន អង្គការ Nature Center Risen (NCR) ទទួលបានថវិកាចំនួន ១៦០ ១៤០ ដុល្លារ សម្រាប់ការអនុវត្ត ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ថា ក្នុងចំណោមជំនួយឥតសំណងទាំងអស់ជាង៧៦ម៉ឺនដុល្លារនេះ គឺមានថវិកាចំនួន ៤១៤,៧៥៦ដុល្លារ នឹងផ្តល់ជូនអង្គការសន្តិស្ម័គ្រចិត្ត (SVA) ក្នុងការកែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ។

ថវិកាចំនួន ១៩៣ ៧៣១ ដុល្លារអាម៉េរិក នឹងត្រូវផ្តល់ជូនអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ក្នុងការអនុវត្ត គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់។ ភាគីជប៉ុនជឿជាក់ថា ជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី