SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ SME ផ្តល់កម្ចីឥណទានពី ២-៦០ម៉ឺនដុល្លារ ដល់អ្នករកស៊ីវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងអត្រាការប្រាក់ទាប


ធនាគារ SME ផ្តល់កម្ចីឥណទានពី ២-៦០ម៉ឺនដុល្លារ ដល់អ្នករកស៊ីវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងអត្រាការប្រាក់ទាប
ធនាគារ-ហិរញ្ញវត្ថុ

2024-04-07

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-04-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ ដែលខ្វះខាតទុនវិនិយោគ ឬទុនបង្វិល អាចកម្ចីឥណទានពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) លើទំហំហិរញ្ញប្បទានចាប់ពី ២ម៉ឺនដុល្លារ ដល់ ៦០ម៉ឺនដុល្លារ ឬសមមូលប្រាក់រៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា SME Bank បានដាក់ចេញនូវ «កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប - Tourism Financing Scheme for Siem Reap – TFSS» ដើម្បីជួយស្ដារ និងលើកស្ទួយស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាបដោយផ្តល់ជូនលក្ខខណ្ឌកម្ចីពិសេស និងដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យបានជោគជ័យផងដែរ។

លក្ខខណ្ឌកម្ចីពិសេសដែល SME Bank ផ្តល់ឱ្យ រួមមាន៖ ប្រភេទឥណទាន គឺជាឥណទានមានកាលកំណត់ ដែលមានទំហំហិរញ្ញប្បទានចាប់ពី ២ម៉ឺនដុល្លារ ដល់ ៦០ម៉ឺនដុល្លារ ឬសមមូលប្រាក់រៀល មានរយៈពេលរហូតដល់ ៨ឆ្នាំ និងមានអត្រាការប្រាក់ ៦,៥០%ក្នុងមួយឆ្នាំ។ ចំពោះ រយៈពេលអនុគ្រោះបង់ប្រាក់ដើម មានរហូតដល់ ២៤ខែ ក្នុងនោះ ប្រសិនមានការសងត្រលប់មុនកាលកំណត់ នឹងមិនមានពិន័យទេ។

សូមជម្រាបថា ប្រសិនបើ អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ ខ្វះខាតទុនវិនិយោគ ឬទុនបង្វិល អាចទំនាក់ទំនងទៅ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) តាមរយៈលេខទូរសព្ទ ០៩៦ ២៣៦ ៧៧៨៩ ឬទាក់ទងតាមរយៈក្រសួងទេសចរណ៍ តាមលេខទូរសព្ទ ០៩២ ៧៧៩ ៨៣៣ ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងកម្មវិធីខាងលើ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី