2025-08-17
គិត បុប្ផា
2025-08-17
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យតំណាងសហជីព និងប្រតិភូបុគ្គលិក ឱ្យជំរុញបន្តផ្សព្វផ្សាយ និងផ្តល់ភាពកក់ក្តៅក្នុងការចុះឈ្មោះរកការងារដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឯកឧត្តម ហេង សួរ លើកឡើងថា កម្ពុជា មានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើតនៃសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកជាច្រើន។ ឯកឧត្តម ហេង សួរ បានណែនាំជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈ Telegram Bot ទៅដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ បានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្នការងារនៅកម្ពុជា មានច្រើនប្រភេទ ដែលអាចឱ្យបងប្អូនទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី