2024-05-16
គិត បុប្ផា
2024-05-16
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) លើឯកសារចំនួន៦ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ឥណទានសម្បទានសម្រាប់គម្រោងកែលម្អផ្លូវជនបទ ពង្រឹងកម្មសិទ្ធិបញ្ញា គ្រប់គ្រងគ្រឿងញៀន និងអភិវឌ្ឍន៍ជំនាញ។ បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិធីនេះ ត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ឯកសារចំនួន៦ ដែលកម្ពុជា និងកូរ៉េ បានចុះ MOU ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃប្រទេសកូរ៉េ រួមមាន៖ ទី១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោងរវាងរដ្ឋាភិបាលកូរ៉េ និងរដ្ឋាភិបាលកម្ពុជា លើហិរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ២០២២-២០២៦។ ទី២. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។
ទី៣. ក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ ទី៤. លិខិតបង្ហាញឆន្ទៈ លើការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងគ្រឿងញៀនរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ។ ទី៥. ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងទី៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ។
ការចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១៥ របស់សម្តេចធិបតី នាពេលនេះ ក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកលដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី