SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយមកកម្ពុជា ២,៧លានដុល្លារ ដោះស្រាយសំណល់ប្លាស្ទិកទីប្រជុំជន


ជប៉ុន ផ្តល់ជំនួយមកកម្ពុជា ២,៧លានដុល្លារ ដោះស្រាយសំណល់ប្លាស្ទិកទីប្រជុំជន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ៣៧៨លានយ៉េន ស្មើនឹងប្រមាណ ២,៧លានដុល្លារ ដើម្បីកែលម្អសមត្ថភាពកែច្នៃសំណល់ប្លាស្ទិកនៅទីប្រជុំជន ក្នុងប្រទេសកម្ពុជា ដោយរំពឹងថា គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមស្អាត និងបៃតង ដូចដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់។

ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ (E/N) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ជំនួយឥតសំណងខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា សង្ឃឹមថា គម្រោងខាងលើនេះ នឹងជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបន្ថែមទៀត ដើម្បីឆ្ពោះទៅរកផលិតកម្មស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។

គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុន និងការគាំទ្របច្ចេកទេសពីអង្គការ UNDP ។ គម្រោងនេះ នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី