2025-06-25
គិត បុប្ផា
2025-06-25
គិត បុប្ផា
ភ្នំពេញ៖ ខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ «ពាណិជ្ជកម្ម ភូមិ១ ផលិតផល១» ក្នុងវេទិកាផ្គូផ្គងរវាង អ្នកផលិត និងអ្នកទិញ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិព័រណ៍ ដែលនឹងរៀបចំឡើងនៅ ម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ០៩:០០នាទីយប់ នៅផ្សារហេរីថេកវ៉កនេះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យច្រើនកុះករ ដើម្បីគាំទ្រផលិតផលខ្មែរ៕
នាំមកជូនដោយ