2025-03-27
ឃី ភារៈ
2025-03-27
ឃី ភារៈ
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ ចុះហត្ថលេខាលើកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី» ជាមួយក្រុមហ៊ុន MIRARTH ដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន ក្នុងតម្លៃថេរមួយសម្រាប់រដូវកាលប្រមូលផលដំបូងរបស់សហគមន៍ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៥ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីចុះកិច្ចសន្យា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ បន្តចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់លក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនេះ ឯកឧត្តម ឃឹម ហ្វីណង់ ណែនាំឱ្យសហគមន៍កសិកម្មទំនើប ត្រៀមធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនសម្រាប់រដូវកាលបន្ទាប់ ដើម្បីទទួលទិញពីដើមរដូវទុកឱ្យហើយ។
សហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទីទំនើបទាំង៣ រួមមានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។ បើតាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទី ដែលបានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង២០% នៃបរិមាណផលសរុប ដែលសហគមន៍ទាំង៣ គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី