2024-12-13
គិត បុប្ផា
2024-12-13
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ឬ Cambodia Agriculture Forum & Exhibition (CAFE-2025) នឹងជំរុញកសិផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងកៀងគរនូវវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មនៅកម្ពុជា។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដូច្នេះ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
តាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្មនឹងស្វាគមន៍នូវដៃគូនានា ដែលមានបំណងចង់ចូលរួមគាំទ្រនូវកម្មវិធីខាងលើនេះ ដើម្បីអត្ថប្រយោជន៍ក្នុងការគិតគូរសន្តិសុខស្បៀងក្នុងតំបន់ និងការបង្កើនចំណូលសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្ម។ ចំពោះ ការរៀបចំកម្មវិធីខាងលើនេះ នឹងមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលទាមទារឱ្យការរៀបចំផែនការច្បាស់លាស់ មានការផ្សព្វផ្សាយទូលំទូលាយ មានអ្នកចូលរួមកុះករ មានទំនួលខុសត្រូវខ្ពស់ មានភាពរលូន និងទទួលបានជោគជ័យ។
កម្មវិធី CAFE-2025 ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នឹងធ្វើឡើងរយៈពេល ៤ថ្ងៃ ក្នុងខែមិនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី