2024-08-29
ទូច សូរិយា
2024-08-29
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដា្ឋនគយ និងរដ្ឋាករកម្ពុជា បានសម្រេចឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ https://asyhub.customs.gov.kh ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ នេះបើតាមសេចក្កីជូនដំណឹង របស់អគ្គនាយកដា្ឋនគយ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ក្នុងសេចកក្តីជូនដំណឹងដដែល អគ្គនាយកដា្ឋនគយ ក៏បានអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។ ចំពោះ ប្រតិបត្តិករបញ្ញើឆាប់រហ័ស ដែលមិនទាន់រួចរាល់ក្នុងការអនុវត្តនីតិវិធី ត្រូវប្រញាប់រួសរាន់ចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ។
ការសម្រេចដាក់អនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញនេះ គឺអនុលោមតាមប្រកាសចំនួន៣ រួមមាន៖ ទី១.ប្រកាសលេខ១៤៤៧ សហវ ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ, ទី២.ប្រកាសលេខ ៧៨៨ សហវ.ប្រក. អតរ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់។
ទី៣. ប្រកាសលេខ ១០០២ សហវ ប្រក. អគរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ស្តីពីការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។ គួរបញ្ជាក់ថា ការដាក់អនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញតាមអេឡិចត្រូនិក ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី