2025-03-20
គិត បុប្ផា
2025-03-20
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ សម្រាប់ការបន្តបង្កើន និងបច្ចុប្បន្នកម្មចំណេះដឹងភ្នាក់ងារសេវាកម្មពន្ធដារ (CPE)។ នេះបើតាមសេចក្តីជូនដំណឹង របស់ពន្ធដារ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
វគ្គបណ្តុះបណ្តាលខាងលើ នឹងសិក្សាចំនួន ៦ម៉ោង ទៅលើមុខវិជ្ជា៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ អាជីវកម្មតាមអនឡាញ (ទ្រឹស្តី) និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ អាជីវកម្មតាមអនឡាញ (អនុវត្ត)។ វគ្គបណ្តុះបណ្តាលនេះផងដែរ គឺសម្រាប់បន្តបង្កើន និងបច្ចុប្បន្នកម្មចំណេះដឹង ភ្នាក់ងារសេវាកម្មពន្ធដារ (CPE) ដល់ក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ និងទទួលបាន ៦ CPE HOURS។
វគ្គបណ្តុះបណ្តាលខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០-១១:៣០ព្រឹក និងម៉ោង ២:០០-០៥:០០ល្ងាច នៅសាលាជាតិពន្ធដារ (អគារលេខ ៤១-៤៣ ផ្លូវលេខ ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងកើតអគ្គនាយកដ្ឋានពន្ធដារ។ ភ្នាក់ងារសេវាកម្មពន្ធដារ ដែលចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចចុះឈ្មោះសិក្សា និងបង់ថ្លៃសិក្សាចំនួន ៥០ដុល្លារ តាមរយៈប្រព័ន្ធ «គ្រប់គ្រងការសិក្សាពន្ធដារ» នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh/km/le-service ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី