2025-02-03
ឃី ភារៈ
2025-02-03
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើតសហប្រតិបត្តិការ ចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និងស្របតាមគោលនយោបាយ និងនិន្នាការជាតិ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈចុះ MoU កាលថ្ងៃទី៣ កុម្ភៈ នេះ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំធនាគារ ABA ជាច្រើនរូប នឹងមានការដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ផងដែរ។
ការតភ្ជាប់ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ជាលើកដំបូង សម្រាប់ប្រព័ន្ធ SETFO មានគោលបំណងផ្ដល់ភាពងាយស្រួល បត់បែន ឆាប់រហ័ស និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO ព្រមទាំងធានានូវប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដល់ប្រជាពលរដ្ឋ។ កិច្ចសហការនេះ នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO អាចបង់កម្រៃសេវាសាធារណៈសម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះ តាមរយៈ ABA Mobile App របស់ខ្លួន ដោយពុំចាំបាច់មកបង់ប្រាក់ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្មឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី