2025-07-26
គិត បុប្ផា
2025-07-26
គិត បុប្ផា
ភ្នំពេញ៖ រយៈពេលមិនដល់មួយថ្ងៃផង អ្នកជំនួញ និងជាអ្នកផលិតមាតិកាវ័យក្មេង Pey pey Dy ប្រមូលថវិកាបានប្រមាណ ៤៥៧, ៣០៨ម៉ឺនដុល្លារ ដើម្បីជួយជាសម្ភារប្រើប្រាស់ មានគ្រឿងឧបភោគ និងបរិភោគ ដល់ប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនពីសង្រ្គាមរវាង កម្ពុជា-ថៃ។
បើតាមការលើកឡើងរបស់ លោក Pey pey Dy ថវិកាមូលនិធិប្រមាណជាង ៤០ម៉ឺនដុល្លារនេះ គឺគិតត្រឹមម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថវិកា នឹងអាចកើនឡើងបន្ថែមទៀត តាមរយៈការបរិច្ចាគជាបន្តបន្ទាប់របស់សប្បុរសជន នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រៅពីការបរិច្ចាគជាថវិកា សប្បុរសជនមួយចំនួន ក៏បាននាំយកជារបស់របរប្រើប្រាស់ផ្សេងៗផ្ញើរតាមមូលនិធិ លោក Pey pey Dy ជូនទៅដល់ពលរដ្ឋខ្មែរ ដែលកំពុងជួបទុក្ខលំបាកពីសង្រ្គាមផងដែរ។
គួរបញ្ជាក់ថា សម្ភារប្រើប្រាស់ គ្រឿងឧបភោគនិងបរិភោគ ទាំងអស់នេះ លោក Pey pey Dy បញ្ជាក់ថា នឹងផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តដែលមានសង្គ្រាមផ្សេងទៀត៕
#SMENews
#ThailandStartedTheWar
នាំមកជូនដោយ