2024-06-01
ទូច សូរិយា
2024-06-01
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ បានបំភ្លឺថា ករណីដកហូតទូរសព្ទចំនួន ១៣១១គ្រឿងពីម្ចាស់អាជីវកម្មនៅខេត្តត្បូងឃ្មុំនេះ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦។ តាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទូរសព្ទចំនួន ១៣១១គ្រឿង ដែលមន្ត្រីគយដកហូតនេះ គឺពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច បានឱ្យដឹងថា ទូរសព្ទចំនួន ១៣១១គ្រឿង ដែលដកហូតបាន គឺក្នុងនោះមានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន ៩៥៥គ្រឿង។ ទូរសព្ទទាំងនេះ ត្រូវបានយកមកថែរក្សាទុក ជាបណ្ដោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។
ចំពោះ ទូរសព្ទប្រើរួច ដែលរកឃើញថាជាទំនិញទិញដូរក្នុងស្រុក អង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។ គយ បានបន្ថែមថា មុខទំនិញ ទូរសព្ទនេះ ត្រូវបានចាត់ជាទំនិញកំណត់ពិសេសដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
អគ្គនាយកដ្ឋានគយ បានអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងបណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី