2024-04-24
គិត បុប្ផា
2024-04-24
គិត បុប្ផា
ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំ អគ្គរដ្ឋបាលគយចិនបានអនុម័តចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ជាផ្លូវការ សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន ចម្ការដូង និងទីតាំងវេចខ្ចប់ទាំងនេះ កំពុងមមាញឹករៀបចំផ្លែដូងស្រស់របស់កម្ពុជា ដោយរំពឹងថា នឹងសម្រេចការនាំចេញទៅទីផ្សារចិនលើកដំបូងនៅឆ្នាំ២០២៤នេះ។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមេសា ថា ទីតាំងវេចខ្ចប់ចំនួន៥ ដែលមានសិទ្ធផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារចិន រួមមាន៖ ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ, ក្រុមហ៊ុន NONGDE AGRICULTURE DEVELOPMENT CO., LTD. នៅភូមិតាក្រុក ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងក្រុមហ៊ុន HARMONY WIN INVESTMENT CO., LTD. ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងក្រុមហ៊ុន HUN TY REAL ESTATE CO., LTD នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ មន្ដ្រីជំនាញក៏បានចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែងនៅក្នុងពិធីសារ ហើយក៏បានបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី