2024-08-19
លន់ ចាន់ធូ
2024-08-19
លន់ ចាន់ធូ
ភ្នំពេញ៖ រដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានប្រលែងកូនត្រីចម្រុះចំនួន ៥ម៉ឺនក្បាល ចូលក្នុងបឹងត្រពាំងក្រម ដើម្បីឱ្យមានត្រីកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋចាប់នៅពេលប្រារព្ធពិធីចាប់ត្រីសាមគ្គីនៅឆ្នាំក្រោយៗទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីប្រលែងកូនត្រី នាថ្ងៃទី១៧ សីហា លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មានប្រលែងកូនត្រីចម្រុះដូចជា៖ កូនត្រីរ៉ស់ ចំនួន១៥០០០ កូនត្រីអណ្តែង ចំនួន២០០០០ និងកូនត្រីក្រាញ់ ចំនួន១៥០០០ ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កម្មវិធីប្រលែងកូនត្រីចំនួន ៥ម៉ឺនក្បាលនេះ ធ្វើឡើងក្រោយពិនិត្យឃើញថា ប្រជាពលរដ្ឋក្នុងភូមិឃុំ នៃខេត្តត្បូងឃ្មុំ រួមគ្នាការពារធនធានជលផលបានល្អប្រសើរ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំ ក្នុងខែកុម្ភ: ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងតែប្រារព្ធពិធីចាប់ត្រីសាមគ្គីក្នុងបឹងត្រពាំងក្រម។ ការប្រារព្ធពិធីចាប់ត្រីសាមគ្គីនេះ គឺជាទំនៀមទម្លាប់តាំងពីបុរាណ ដែលប្រើឧបករណ៍នេសាទជាលក្ខណៈប្រពៃណី មានដូចជា៖ អង្រុត និងឈ្នាងជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី