SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនសង្គមលោក Pierre Tami ត្រូវបានសម្តេចតេជោ ហ៊ុន សែន យល់ព្រមស្នើតែងតាំងជាទីប្រឹក្សា


សហគ្រិនសង្គមលោក Pierre Tami ត្រូវបានសម្តេចតេជោ ហ៊ុន សែន យល់ព្រមស្នើតែងតាំងជាទីប្រឹក្សា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ព្រមស្នើតែងតាំង លោក Pierre Tami (សែន សិលា) ដែលជាសហគ្រិនសង្គមម្នាក់ ជាទីប្រឹក្សារបស់សម្តេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោក Pierre Tami នៅវិមានព្រឹទ្ធសភា សម្តេចតេជោប្រធានព្រឹទ្ធសភា បានឱ្យដឹងអំពីកាលដែលលោក Pierre Tami ធ្លាប់បានជួយបម្រើការងារដល់សម្តេច និងប្រទេសកម្ពុជា តាមរយៈការជួយដល់កុមារកម្ពុជា, ការកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាអមដំណើរគណៈប្រតិភូកម្ពុជា ទៅទីក្រុងដាវូស ប្រទេសស្វីសជាច្រើនលើកផងដែរ។ លើសពីនេះ លោក Pierre Tami ក៏បានបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ក្នុងពេលកន្លងមក ហើយពេលនេះ សម្តេចតេជោ ក៏បានជំរុញឱ្យសហគ្រិនសង្គមរូបនេះ បន្តការបណ្ដុះបណ្ដាលលើផ្នែកនេះបន្ថែមទៀតផង។

លោក Pierre Tami បានលើកឡើងថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងវិស័យបដិសណ្ឋារកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សហគ្រិនសង្គមរូបនេះ បន្តលើកឡើងថា លោករីករាយដែលឃើញកម្ពុជា បានកសាងធនធានដែលមានយុវជនវ័យក្មេងជាអ្នកដឹកនាំ និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកលើជំនាញ ដែលនឹងឈានទៅសម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០។

សម្ដេចតេជោ ហ៊ុន សែន និងលោក Pierre Tami ជាមិត្តភក្ដិនឹងគ្នា តាំងពីឆ្នាំ១៩៩៧ ដែលបានជួបលើកចុងក្រោយ ក្នុងឆ្នាំ២០២២ នៅទីក្រុងដាវូស ប្រទេសស្វីស។ សូមបញ្ជាក់ផងដែរថា លោក Pierre Tami មានឈ្មោះជាភាសាខ្មែរថា សែន សិលា ដែលជាឈ្មោះសម្តេចតេជោបានផ្តល់ឱ្យលោក ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ដើម្បីជាការទទួលស្គាល់នូវស្នាដៃផ្សេងៗ ដែលលោកបានធ្វើដើម្បីប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី