SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគសរុបជិត ៤៨០លានដុល្លារ ដែលផ្តល់ឱកាសការងារជាង៩ពាន់កន្លែង


CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគសរុបជិត ៤៨០លានដុល្លារ ដែលផ្តល់ឱកាសការងារជាង៩ពាន់កន្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន៧ ដែលមានទុនវិនិយោគសរុប ៤៧៩,៧៦លានដុល្លារ ដើម្បីសាងសង់វារីអគ្គិសនី, ផលិតផលគ្រឿងបន្សំសម្លៀកបំពាក់, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុនចំនួន៧នេះ អាចផ្តល់ការងារដល់ពលរដ្ឋចំនួន៩,០១៤កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទាំង៧នោះ រួមមាន៖ ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD គ្រោងសាងសង់វារីអគ្គិសនីចំនួន ២ គឺទី១ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងទី២ វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។ វារីអគ្គិសនីទាំង២នេះ គ្រោងចំណាយទុនវិនិយោគ៤៤៧,៥លានដុល្លារ និងបង្កើតការងារបាន ២៣០កន្លែង។

ចំពោះ ក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ មានទុនវិនិយោគ ៦,២លានដុល្លារ អាចបង្កើតការងារបាន ២ ៣៣៥កន្លែង។ រីឯ ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ មានទីតាំងនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត មានទុនវិនិយោគ ៥,១លានដុល្លារ បង្កើតការងារបានចំនួន ៧៥៨កន្លែង។ ក្រុមហ៊ុនទាំង២នេះ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន SKY BEST FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល មកវិនិយោគទុន ៥,២លានដុល្លារ នឹងអាចបង្កើតការងារបាន ៩២៥កន្លែង។ ដោយឡែក ក្រុមហ៊ុន XIN SUNN LONG (CAMBODIA) GARMENT CO., LTD នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក មានទីតាំងស្ថិតនៅភូមិព្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងទុនវិនិយោគ ៥,០៦លានដុល្លារ និងអាចបង្កើតការងារបាន ១ ១៨៣កន្លែង ដែលក្រុមហ៊ុនទាំង២នេះ ស្ថិតនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនបន្ទាប់គឺ KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ៥,៦លានដុល្លារ និងបង្កើតការងារបាន ២ ៣៣៥កន្លែង។ ឯក្រុមហ៊ុន YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក មានទីតាំងវិនិយោគនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៤៨កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី