SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈ«ដូនតា»ដោយឥតគិតថ្លៃនៅទីតាំង១៣ ក្នុងរាជធានី-ខេត្តចំនួន៨


ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈ«ដូនតា»ដោយឥតគិតថ្លៃនៅទីតាំង១៣ ក្នុងរាជធានី-ខេត្តចំនួន៨
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ នៅទីតាំងចំនួន១៣ ក្នុង៨ រាជធានី-ខេត្ត។ បើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្មវិធីនេះនឹងបើកដំណើរការចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤តទៅ។

ជំនាញដូនតាដែលក្រសួងនឹងបណ្តុះបណ្តាល រួមមាន៖ ជំនាញខ្មុកស្មាច់ មានទីតាំងបង្រៀននៅវត្តស្វាយអណ្តែត សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ជំនាញចម្លាក់ប្រាក់/ស្ពាន់ មានទីតាំងបង្រៀនស្ថិតនៅភូមិសាលាកាត់សក់ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែក ជំនាញតម្បាញក្រមាពណ៌ត្រុំ មានទីតាំងនៅភូមិអង្គរបាន៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ជំនាញតម្បាញសូត្រ មានទីតាំងភូមិកញ្ជ្រោង ឃុំស្ល ស្រុកសំរោង ខេត្តតាកែវ។ រីឯ តម្បាញសូត្រនិងអំបោះ ស្ថិតនៅមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ ភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំពោះ ស្មូនឆ្នាំង មានទីតាំងបង្រៀនស្ថិតនៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។

កុលាលភាជន៍ ស្ថិតនៅមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ ភូមិស្លៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ចម្លាក់ស្បែក មានទីតាំងបង្រៀន២កន្លែងគឺ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងលឺតកឺល អេនជែន (Little Angel Association) តាមច្រកចូលប្រាសាទបាគង ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចម្លាក់ថ្មវិញ ស្ថិតនៅប្លូអាតសេនធ័រ (Blue Art Center)៖ ផ្លូវក្រវ៉ាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចម្លាក់ស្មិត មានទីតាំងបង្រៀនស្ថិតនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គំនូរពណ៌ ស្ថិតនៅមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ ក្បាលទីលេខ២៥៦ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គំនូរ និង ពណ៌ មានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ចំណែក ផលិតឧបករណ៍ភ្លេង មានទីតាំងបង្រៀន២កន្លែងស្ថិតនៅសិប្បកម្មខ្មែរម៉ាយម៉ុយ ភូមិព្រកិល ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា សិស្សមកពីគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ដែលមានប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវស្របតាមក្រសួង។

សាធារណជន និងយុវជន ដែលមានបំណងសិក្សាជំនាញវិជ្ជាជីវៈដូនតា អាចទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៤៣១ ៣០២ ឬ០៨៨ ៨៥៣ ៥៦៣៦ ឬ០៩៦ ៥២២ ៧៣៦៩ ឬ Telegram: 0១៧ ៤៣ ១៣ ០២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី