SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ


កម្ពុជា-ជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ
ពាណិជ្ជកម្ម

2025-05-31

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-05-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងការបោសសម្អាតមីន។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម SEKIGUCHI Masakazu កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន រួមទាំងវិនិយោគិនជប៉ុន ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងវិស័យអប់រំ ភាគីជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ហើយនិស្សិតមួយចំនួន ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បាននិងកំពុងកាន់តួនាទីសំខាន់ៗនៅក្នុងរាជរដ្ឋាភិបាល។ ឯកឧត្តម SEKIGUCHI Masakazu ប្តេជ្ញាចិត្តបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា ហើយឯកឧត្តមជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចធិបតីនាពេលនេះនឹងរួមចំណែកពូនជ្រំដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

ឯកឧត្តម SEKIGUCHI Masakazu អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះវិនិយោគិនជប៉ុន នៅកម្ពុជា និងបានកោតសរសើរចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច។ ឯកឧត្តម SEKIGUCHI Masakazu ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុន និងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យរហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី