2025-01-24
ទូច សូរិយា
2025-01-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈយោគយល់(MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម ដើម្បីសម្រួលដល់ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបច្ចេកទេស និងជំរុញប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ពិសេសគំនូរឧស្សាហកម្មនៅកម្ពុជា។
ការចុះ MOU តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ភាគីទាំងពីរ សម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការសំខាន់ៗក្រោម MOU នេះ រួមមាន៖ ការបន្តចុះបញ្ជីឡើងវិញនូវប្រកាសនីយបត្រតក្កកម្មសិង្ហបុរីក្នុងប្រទេសកម្ពុជា, កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា និងការបន្តកិច្ចសហការដើម្បីកែលម្អអភិបាលកិច្ចកម្មសិទ្ធិបញ្ញា។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា តាមរយៈការសហការជាផ្លូវការ ដូចជាប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះបណ្តាល និងការចែករំលែកឧត្តមានុវត្តន៍នេះ បានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្មនៅក្នុងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទនៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា។
ការចុះ MOU ដែលបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដោយបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ នេះ គឺផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី