2025-06-06
គិត បុប្ផា
2025-06-06
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់កូរ៉េដ៏ធំ មានគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។
ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល លោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ បានស្នើសុំអនុសាសន៍ និងការគាំទ្ររបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ អំពីការរៀបចំទស្សនកិច្ចមកកម្ពុជា ជាពិសេសមកទស្សនាទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជា នៅក្នុងរដូវកាលបៃតង (Green Season)។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី