2025-04-26
គិត បុប្ផា
2025-04-26
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញកិច្ចសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់ប្រជាពលរដ្ឋ និងធុរជននៅសាធារណរដ្ឋតួកគី និងសាធារណរដ្ឋអាល់បានី តាមរយៈបណ្តាញអគ្គកុងស៊ុល និងធុរកិច្ច ជាពិសេសតាមរយៈការគាំទ្ររបស់ក្លឹបបាល់ទាត់ដ៏ល្បី Galatasaray Spor Kulübü។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ពីចំណុចដូចគ្នារវាងប្រទេសខាងលើ ដែលជាប្រទេសដែលមានលក្ខណៈពិសេសខាងភូមិសាស្រ្ត ដោយកម្ពុជា ឋិតចំកណ្តាល និងជាតំបន់ឆ្លងកាត់ នៃតំបន់អាស៊ាន រីឯប្រទេសតួកគីជាច្រកទ្វារភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប ហើយប្រទេសអាល់បានី ជាតំបន់ឆ្លងកាត់ដ៏សំខាន់ក្នុងតំបន់បាល់កង់។ ប្រទេសទាំងនេះ ក៏ជាប្រទេសមានសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងប្រពៃណីទំនៀមទំលាប់ សក្តានុពលទេសចរណ៍ដ៏សំបូរបែប រួមទាំងការស្នាក់នៅផាសុកភាព ម្ហូបអាហារប្រពៃណីដ៏ឆ្ងាញ់ ការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ និងកក់ក្តៅដល់អ្នកទេសចរអន្តរជាតិផងដែរ។
កិច្ចសហការផ្សព្វផ្សយខាងលើនេះផងដែរ គឺធ្វើឡើងក្នុងឱកាស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងពិសាអាហារពេលល្ងាចជាមួយលោក Volkan Öztürk អគ្គកុងស៊ុលកិត្តិយសកម្ពុជានៅទីក្រុងអ៊ីស្តង់ប៊ុល លោកស្រីអគ្គកុងស៊ុលកិត្តិយសអាល់បានីប្រចាំទីក្រុងអ៊ីស្តាន់ប៊ុល និងលោក Mahir ALP ប្រធានក្រុមប្រឹក្សាធុរកិច្ចតួកគី និងកម្ពុជា (Türkiye-Cambodia Business Council)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី