2024-05-06
ទូច សូរិយា
2024-05-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី៣រូប គឺឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវគោលការណ៍ចំនួន ៤ ចំណុច ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន ផលចំណេញដល់កសិករ មានផ្លូវដង្ហើមសេដ្ឋកិច្ច និងប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
គោលការណ៍ចំនួន៤ ចំណុច ដែលក្រសួងទាំង៣ ដាក់ចេញនោះ រួមមាន៖ ទី១. កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ, ទី២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ នឹងឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។
ទី៣. ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍ប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។ ចំពោះ ទី៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីរួមគ្នាដាក់ចេញនូវរបបប្រជុំទៀងទាត់រាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។
នៅក្នុងកិច្ចប្រជុំនេះ ក្រសួងទាំង៣ បានធ្វើបទបង្ហាញអំពីវិស័យរបស់ខ្លួន ដោយផ្ដោតសំខាន់លើធនធាន និងរចនាសម្ព័ន្ធដែលមានស្រាប់ គម្រោងដែលកំពុងអនុវត្ត ព្រមទាំងគម្រោងដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ ការពិភាក្សានេះ ធ្វើឡើងដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការនៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី