2024-07-03
ទូច សូរិយា
2024-07-03
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល តែងតែផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ចំនួន៦ ចំណុច តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ការគាំទ្រលើទិដ្ឋភាពសំខាន់ៗ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងទិវាជាតិ MSMEs លើកទី១។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចជាតិ ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ មុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា រដ្ឋាភិបាលបានកសាងជាប្រព័ន្ធអេកូឡូស៊ី ដើម្បីអភិវឌ្ឍន៍សហគ្រាស MSMEs នៅកម្ពុជា ចំនួន៦ចំណុច ដែលរួមមាន៖ ទី១. ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រគាំទ្រ, ទី២. លើកកម្ពស់ការទទួលហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា។
ចំពោះទី៣. ការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ, ទី៤. ការគាំទ្រដល់ការអភិវឌ្ឍជំនាញ, ទី៥. ការលើកកម្ពស់ស្តង់ដារផលិតផល និងទី៦. ការកែលំអរបរិយាកាសធុរកិច្ចនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី