SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ត្រីជំនាញរកឃើញ«បង្គាចាក់ចាហួយ» ១០៧គីឡក្រាម ដាក់លក់នៅតាមផ្សារក្នុងភូមិសាស្រ្តចំនួន៣


មន្ត្រីជំនាញរកឃើញ«បង្គាចាក់ចាហួយ» ១០៧គីឡក្រាម ដាក់លក់នៅតាមផ្សារក្នុងភូមិសាស្រ្តចំនួន៣
A+ A-

ភ្នំពេញ៖ «បង្គា»មានចាក់ចាហួយចំនួន ១០៧គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៨.៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ នៃសាខាអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅរាជធានីភ្នំពេញ, ខេត្តតាកែវ និងស្វាយរៀង រកឃើញនិងបានចាត់វិធានការតាមនីតិវិធី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

មន្ត្រីជំនាញទាំង៣ សាខារបស់ ក.ប.ប. បានយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងដកយកសំណាកគំរូម្ហូបអាហារសរុបបានចំនួន ៥១គំរូ ក្នុងនោះរួមមាន បន្លែ ផ្លែឈើ សាច់បង្កក គ្រឿងសមុទ្រ ត្រីងៀត សរសៃគុយទាវ។ល។ យកមកត្រួតពិនិត្យបឋម ដើម្បីស្វែងរកឬការពារក្រែងមានការដាក់សារធាតុផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

ការពិនិត្យជាក់ស្តែងអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ។ ប៉ុន្តែ មន្ត្រីយើងបានរកឃើញ បង្គា មានចាក់ចាហួយ(CMC) ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម និងបានចាត់វិធានការតាមនីតិវិធី។

បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប. ការបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ជាពិសេសទំនិញឧបភោគបរិភោគ ដែលចរាចរនៅលើទីផ្សារនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងក្រោមការណែនាំរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599