2025-03-04
ឃី ភារៈ
2025-03-04
ឃី ភារៈ
ភ្នំពេញ៖ កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុង Bangalore នៃប្រទេសឥណ្ឌា លោក Karthik Tallam បានស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរទេសចរណ៍រដ្ឋ Karnataka របស់ឥណ្ឌា នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយ លោក Karthik Tallam កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានអរគុណ និងគាំទ្រចំពោះគម្រោងស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាជំរុញគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី