SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និងមធ្យម


មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និងមធ្យម
A+ A-

ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(មន្ទីរពិសោធន៍ជាតិ វ.ប.ន.) ដែលប្រែក្លាយជាមន្ទីពិសោធន៍ថ្នាក់ជាតិឈានមុខគេ និងផ្តល់សក្តានុពលដល់ការច្នៃប្រឌិត ធានាគុណភាព និងផ្តល់នូវការប្រកួតប្រជែង តាមរយៈការធ្វើតេស្ត ការវិភាគដែលអាចទុកចិត្តបាន និងច្បាស់លាស់ ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និងមធ្យម សម្រាប់ការប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ជាតិ វ.ប.ន. នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងពិធីសម្ពោធ មន្ទីរពិសោធន៍ជាតិ វ.ប.ន.នេះ លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ បានបន្តថា មន្ទីរពិសោធន៍ជាតិ វ.ប.ន. គឺបានផ្តល់សេវាតេស្តវិភាគសំណាកក្នុងវិស័យឧស្សាហកម្ម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា និងទទួលសំណាកសម្រាប់យកមកវិភាគនៅក្នុងមន្ទីរពិសោធន៍ជាតិផងដែរ។ លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ បានឱ្យដឹងថា មន្ទីរពិសោធន៍ជាតិ វ.ប.ន. គឺមានបេសកកម្មចំនួន៤ រួមមាន៖ ទី១.មជ្ឈមណ្ឌលសេវាអតិថិជន ដែលផ្តោតលើការរក្សាភាពអនុលោមតាមស្ដង់ដារមន្ទីរពិសោធន៍ ISO/IEC 17025:2017 ដើម្បីធានាថាសេវាទាំងអស់បំពេញតាមស្តង់ដារអន្តរជាតិ។

ចំពោះ ទី២.សុក្រឹតភាព និងឧត្តមភាព គឺជាការផ្តល់នូវសេវាកម្មធ្វើតេស្តវិភាគ បណ្តុះបណ្តាល និងពិគ្រោះយោបល់ដែលមានភាពត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា, ទី៣. នវានុវត្តន៍ និង វឌ្ឍនភាព ដែលបញ្ជាក់ពីការបន្តទទួលយកបច្ចេកវិទ្យាទំនើប និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីរក្សាបាននូវឧត្តមភាព និងភាពជាក់លាក់ និងទី៤.សុចរិតភាព និងគុណភាព ដោយបង្ហាញពីអភិវឌ្ឍន៍វិជ្ជាជីវៈសហការី និងបង្កើនសមត្ថភាពបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជន។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ បានបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិ នឹងប្តេជ្ញាអភិវឌ្ឍន៍ខ្លួន និងពង្រីកសមត្ថភាពក្នុងការផ្តល់សេវាកម្មឱ្យកាន់តែខ្លាំងក្លា ក្នុងការធ្វើតេស្តវិភាគទៅតាមតម្រូវការក្នុងទីផ្សារ ពិសេសកសាងសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការកសាងគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយនេះឱ្យមានភាពរីកចម្រើនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី