2025-03-06
គិត បុប្ផា
2025-03-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង (HKTDC) ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យា ដល់វិស័យសំខាន់ៗរបស់កម្ពុជា ដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញ។
លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ហែម វណ្ណឌី ថា បណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ HKTDC អាចជួយឱ្យផលិតផលកម្ពុជា ឈានជើងចូលក្នុងផ្សារពិភពលោកបានកាន់តែច្រើន។ លោក Ronald Ho ក៏បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននេះ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាសម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។
ក្នុងជំនួប ដែលធ្វើឡើង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជា ក្នុងការពង្រីកឱកាសពាណិជ្ជកម្មនេះ ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ពីតួនាទីរបស់ក្រសួងក្នុងការជំរុញនវានុវត្តន៍ និងការគាំទ្រឱ្យធុរកិច្ចទទួលជោគជ័យ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយមានជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើន ពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី