2024-07-25
លន់ ចាន់ធូ
2024-07-25
លន់ ចាន់ធូ
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) បានចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង ដើម្បីបន្តផ្តល់ហិរញ្ញប្បទានអាហារូបកណ៍រួមគ្នាដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាល័យក្នុងប្រទេសបារាំង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចសហប្រតិបត្តិការ ដែលចុះហត្ថលេខាដោយ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងឯកឧត្តម សេង សុភាព ប្រធាន CADT បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២២ ខែកក្កដា នៅទីស្តីការក្រសួងប្រៃសណីយ៍។ ចាប់តាំងពីឆ្នាំ២០១៨ សហហិរញ្ញប្បទានរួមគ្នារវាងកម្ពុជា និងបារាំង បានផ្តល់ក្នុងអាហារូបករណ៍សរុបចំនួន ២៧កន្លែង ហើយកិច្ចសហការនេះ បានបង្ហាញពីការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រជាមួយគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាសាស្ត្របារាំង រួមទាំងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសបារាំង លើមុខវិជ្ជាដូចជា វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត។
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-បារាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងបង្កើនមូលធនមនុស្សក្នុងវិស័យឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី