SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស.យ.ជ.ក ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកន្លែងស្នាក់នៅ រយៈពេល៤ឆ្នាំ ដល់យុវជនជនជាតិដើមភាគតិច


ស.យ.ជ.ក ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកន្លែងស្នាក់នៅ រយៈពេល៤ឆ្នាំ ដល់យុវជនជនជាតិដើមភាគតិច
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (ស.យ.ជ.ក) នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% រយៈពេល៤ឆ្នាំ និងកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិភាគតិចចំនួន១៣នាក់ (ប្រុស៨នាក់ និងស្រី៥នាក់) ដែលទើបជាប់បាក់ឌុប ក្នុងឆ្នាំ២០២៤នេះ។ តាមការឱ្យដឹងពីស.យ.ជ.ក សិស្សានុសិស្សដែលត្រូវបានជ្រើសរើស នឹងអាចសិក្សានៅសាកលវិទ្យាល័យសីហនុរាជ(PSBU) ឬវិទ្យាស្ថានជាតិសង្គមកិច្ចលើវិស័យអប់រំ (NISA)។

សិស្សានុសិស្សជនជាតិដើមភាគតិច នឹងអាចជ្រើសរើសមុខជំនាញសម្រាប់សិក្សា នៅសាកលវិទ្យាល័យសីហនុរាជ ដូចជា៖ វិទ្យាសាស្រ្តកុំព្យូទ័រ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទូទៅ ទស្សនវិជ្ជា អក្សរសាស្ត្រខ្មែរ នីតិសាស្ត្រ និងវិទ្យាសាស្ត្រអប់រំ។ ចំណែកនៅវិទ្យាស្ថានជាតិសង្គមកិច្ចលើវិស័យអប់រំ សិស្សដែលជាជនជាតិដើម អាចសិក្សាមុខជំនាញសង្គមកិច្ចវិទ្យា កិច្ចគាំពារសង្គម សង្គមវិទ្យា គោលនយោបាយសង្គម គោលនយោបាយសាធារណៈ គ្រប់គ្រងសាធារណៈ រដ្ឋបាលសាធារណៈ ភាសាអង់គ្លេស វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប។

បេក្ខជន ដែលនឹងត្រូវជ្រើសរើសត្រូវមានលក្ខខណ្ឌ រួមមាន៖ ជាសមាជិក ស.យ.ជ.ក និងជាជនជាតិដើមភាគតិចកម្ពុជា, ជាសិស្សប្រលងជាប់បាក់ឌុប, គ្រួសារមានជីវភាពក្រីក្រ និងនៅតំបន់ដាច់ស្រយាល, មានការយល់ព្រមពីអាណាព្យាបាល, ត្រូវត្រលប់ទៅធ្វើការនៅសហគមន៍ ឬខេត្តរបស់ខ្លួនក្រោយពីបញ្ចប់ការសិក្សា, ត្រូវចូលស្ម័គ្រចិត្តកិច្ចការងារនៅក្នុង ស.យ.ជ.ក យ៉ាងតិច៣-៦ខែ។ លើសពីនេះ បេក្ខជន ត្រូវចូលរួមសកម្មភាពនានា និងគោរពតាមគោលការណ៍ ស.យ.ជ.ក, មានភាពស្មោះត្រង់ ទំនួលខុសត្រូវ តស៊ូអត់ធ្មត់ និងធ្វើការងារជាក្រុម, មានគោលបំណង និងប្តេជ្ញាចិត្តសិក្សាឱ្យចប់កម្មវិធីសិក្សាសាលា និងមានសាមគ្គីភាព ឆន្ទៈចូលរួមយ៉ាងសកម្មជួយកិច្ចការងារសហគមន៍ និងសង្គម។

សិស្សានុសិស្សជនជាតិភាគតិច អាចដាក់ពាក្យតាមរយៈhttps://drive.google.com/.../1SVNB0...ទទួលពាក្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ល្ងាច និងផ្ញើពាក្យស្នើសុំ រួមទាំងឯកសារភ្ជាប់មកកាន់អ៊ីម៉ែល៖ [email protected] / [email protected] ។ ចំពោះព័ត៌មានបន្ថែម សិស្សានុសិស្សអាចទំនាក់ទំនងតាមទូរសព្ទលេខ ០៧១ ៥៣១ ៩៦០៨ / ០៩៦ ៦០ ៨៦ ៤៣២ / ០៩៧ ៧៣២៤ ៤៤៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី