SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា អនុម័តគម្រោងចំនួន១៩០ ដែលមានទំហំវិនិយោគជាង ៣,២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤


កម្ពុជា អនុម័តគម្រោងចំនួន១៩០ ដែលមានទំហំវិនិយោគជាង ៣,២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា បានអនុម័តគម្រោងចំនួន១៩០គម្រោង ក្នុងរយៈពេល២ ត្រីមាសនៃឆ្នាំ២០២៤ ដែលក្នុងនោះមានគម្រោងដូចជា គម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី០៥ កក្កដា គម្រោងចំនួន១៩០ ដែល CDC បានអនុម័តនេះ មានទុនវិនិយោគជាង ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ១៦៨ពាន់កន្លែង។

គម្រោងដែលលេចធ្លោជាងគេនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរយៈពេល ៦ខែនេះ រួមមាន៖ ទី១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ អាចបង្កើតការងារបាន ៣ ៨៦០កន្លែង។ ទី២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០មេហ្គាវ៉ាត់ តាមរូបភាព Build- Operate-Transfer (BOI) ដែលស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបាន ២២០កន្លែង។

ចំណែកទី៣. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង មានទីតាំងនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទំហំវិនិយោគជាង ១០៨លានដុល្លារ និងបង្កើតការងារបាន ១១៥កន្លែង។ ទី៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគជាង១០៧លានដុល្លារ អាចបង្កើតការងារបាន ៥៤កន្លែង។ ទី៥. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបាន ៣៥កន្លែង។

រីឯទី៦. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទំហំវិនិយោគប្រមាណ ៣០លានដុល្លារ អាចបង្កើតការងារបានចំនួន ៤៣កន្លែង។ ទី៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គុំដើមណូអែល និងសម្ភារបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារ បង្កើតការងារបាន ១ ០៣៦កន្លែង។ ទី៨. គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារបាន ៥ ១៥០កន្លែង។

CDC បានឱ្យដឹងថា គម្រោងដែលលេចធ្លោក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ ទី១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ មានទំហំវិនិយោគបន្ថែមប្រមាណជាង ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៦៥៥ កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារ បង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។ ទី២. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៦០លានដុល្លារ អាចបង្កើតការងារបាន ២៣៧កន្លែង។

ចំណែកឯទី៣. គម្រោងវិនិយោគផលិតបន្ទះច្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។ ទី៤. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូ ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ចាម មានទុនវិនិយោគ ២៥លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង។ ចំណែកទី៥. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ១៦៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

គម្រោងទី៦. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។ ទី៧. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណជាង ៣២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២កន្លែង និងទី៨. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារ អាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី