2025-02-03
គន ម៉េងហុង
2025-02-03
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុននាំចូលគ្រាប់ស្វាយចន្ទី អង្ករ ម្រេច និងផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត ផ្សព្វផ្សាយអំពីសក្តានុពលនៃផលិតផលកម្ពុជា ដើម្បីលើកទឹកធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ អាចភ្ជាប់ទំនាក់ទំនងនិងសិក្សាអំពីលទ្ធភាពក្នុងការធ្វើកិច្ចសហការអាជីវកម្មរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈអន្តរជាតិ លើកទី៣១ នេះ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំរដ្ឋតួកគីយ៉េ ក៏បានចូលរួមពិធីបើកពិព័រណ៌ និងបានទស្សនានូវស្តង់ពិព័រណ៍ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលសាច់សត្វ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ អាហារបង្កកនិងកែច្នែ រួមនឹងគ្រឿងម៉ាស៊ីននិងបរិក្ខារដែលបម្រើដល់ការផលិតនិងវេចខ្ចប់អាហារនិងភេសជ្ជៈ។
គួរបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារនិងភេសជ្ជៈអន្តរជាតិ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអង់តាលីយ៉ា (Antalya Expo Center) នៅទីក្រុងអង់តាលីយ៉ា រដ្ឋតួកគីយ៉េ ដែលមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ ៣០០ក្រុមហ៊ុន មកពីខេត្តចំនួន៧០ នៅក្នុងប្រទេសតួកគីយ៉េ និងប្រទេសចំនួន៥០ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី