2024-10-29
ឃី ភារៈ
2024-10-29
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ(AUPP) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នេះ គឺមានគោលបំណងកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈអាហារូបករណ៍ខាងលើ និស្សិតទទួលបានការរ៉ាប់រងថ្លៃសិក្សា, ឱកាសបន្តថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀត ព្រមទាំងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនឯកជនជាដើម។ បេក្ខជន អាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចជា៖ AUPP ផ្តល់អាហារូបករណ៍៧៥% លើ ៤មុខជំនាញ ដោយក្នុងមួយជំនាញចំនួន១៥ កន្លែង រួមមាន៖ វិទ្យាសាស្ត្របញ្ញាសិប្បនិម្មិត, ច្បាប់បច្ចេកវិទ្យាឌីជីថល, ច្បាប់សន្តិសុខសាយប័រ, ច្បាប់បញ្ញាសប្បនិម្មិត។ ចំណែក អាហារូបករណ៍ ៥០% ចំនួន១៥កន្លែង នឹងផ្ដល់ឱ្យនៅសាកលវិទ្យាល័យ Fort Hays State University របស់សហរដ្ឋអាម៉េរិក គឺលើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ រីឯ CADT សិក្សានុសិស្សនឹងទទួលបានអាហារូបករណ៍១០០% សរុបចំនួន២៥កន្លែង លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។
ចំពោះការជ្រើសរើសរបស់CADT គឺបេក្ខជន ត្រូវតែជាសិស្សបញ្ចប់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ និងមានលក្ខខណ្ឌដូចជា៖ ឆ្លងកាត់ការដាក់ពាក្យ, GPA យ៉ាងតិច៣.០, កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច៥.០ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ និងឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍។ សម្រាប់ AUPP គឺមានលក្ខខណ្ឌបន្ថែម រួមមាន៖ កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៦,៥ ឬ TOEFL iBT យ៉ាងតិច៧៩ (បេក្ខជនអាចធ្វើតេស្តកម្រិតភាសាអង់គ្លេស ក្នុងករណីមិនទាន់មានពិន្ទុ IELTS ឬ TOEFL), Recommendation Letter ចំនួន ២ច្បាប់ ព្រមទាងឯកសារភ្ជាប់ ដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ,ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter), ច្បាប់ចម្លងនៃសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ និងច្បាប់ចម្លងនៃប្រតិបត្តិពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០)។
ចំណែកឯ កាលបរិច្ឆេទ និងកន្លែងទទួលពាក្យរបស់ CADT គឺអាចចុះឈ្មោះ តាមរយៈតំណភ្ជាប់ https://graduate-school.cadt.edu.kh ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីបេក្ខជនបានដាក់ពាក្យ និងផ្ញើឯកសារតាមប្រព័ន្ធអនឡាញរួចរាល់ ត្រូវរង់ចាំរហូតដល់មានការជូនដំណឹង ដើម្បីមកសម្ភាសន៍។ ការសម្ភាសន៍នឹងធ្វើឡើង នៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមពេលវេលា និងកាលបរិច្ឆេទ ដែលនឹងរៀបចំដោយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍។ រីឯ AUPP វិញ និស្សិតអាចដាក់ពាក្យ តាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងតាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣ /០៦៩ ២៦៦ ៦២៣ ឬអ៊ីម៉ែល [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី