2025-03-27
គិត បុប្ផា
2025-03-27
គិត បុប្ផា
ភ្នំពេញ៖ ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាល កំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកកំពង់ផែនេះ ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ដែលនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។
ដើម្បីឆ្លើយទៅនឹងគោលដៅខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យខេត្តព្រះសីហនុ បណ្តុះបណ្តាលធនធានមនុស្សឱ្យគ្រប់គ្រាន់ ដើម្បីមានលទ្ធភាព និងអាទិភាពទទួលយក និងរៀបចំខ្លួនទទួលផល នៃការវិនិយោគ។ ក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ក្នុងន័យនេះសាលាកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។
រាជរដ្ឋាភិបាល ក៏បានផ្តល់អាទិភាពជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ដល់ប្រជាជន ដូចជា៖ សុខភាពល្អ, មានចំណេះដឹង និងរកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា វិស័យអប់រំដែលរឹងមាំបាន គឺអាស្រ័យលើកត្តា២៖ ទី១.វត្តមានគ្រូ ប្រកបដោយគុណភាព តាមរយៈការបង្កើននូវគុណវុឌ្ឍិ ទាំងចំណេះទូទៅ និងចំណេះវិជ្ជាជីវៈ ដើម្បីធានានូវការអប់រំទទួលបានជោគជ័យ និងទី២. កត្តាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ ដែលបម្រើដល់ការសិក្សាផ្ទាល់ និងកម្មវិធីសិក្សា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី