2025-02-16
គិត បុប្ផា
2025-02-16
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោក Sebastian Eckardt ប្រធានអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងជាអ្នកដឹកនាំក្រុមការងារ (TTL) ពិភាក្សាគម្រោង Cambodia Regional Connectivity Improvement Project ដែលសម្រួលពាណិជ្ជកម្ម និងរិះរកមធ្យោបាយបង្កើនជំនួយផ្នែកហិរញ្ញវត្ថុ។
កិច្ចពិភាក្សាក្នុងជំនួប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ធ្វើឡើងសំដៅពង្រឹងនូវប្រសិទ្ធភាពនៃច្រករបៀងសេដ្ឋកិច្ចតាមព្រំដែន ក្នុងគោលបំណងកាត់បន្ថយចំណាយ និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្ម។ ភាគីទាំងពីរ លើកឡើងពីការអនុវត្តជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការទូទាត់តាមអនឡាញ និងការពង្រឹងនីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់។
កិច្ចប្រជុំក៏បាន ជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ការធ្វើសាមញ្ញកម្មប្រព័ន្ធគយ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកបន្ថែមទៀតនូវទំហំការងារប្រព័ន្ធបញ្ជរតែមួយជាតិ និងការបណ្តុះបណ្តាលមន្រ្តីជំនាញសម្រួលពាណិជ្ជកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី