SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រុងប្រយ័ត្នលើការឆបោកតាមរយៈគម្រោងមូលនិធិ


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រុងប្រយ័ត្នលើការឆបោកតាមរយៈគម្រោងមូលនិធិ
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើការឆបោកតាមរយៈគម្រោងមូលនិធិ ឬការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ ព្រោះឧក្រិដ្ឋជន បានប្រើប្រាស់បច្ចេកវិទ្យាជាឈ្មោះអង្គការ ឬជនរងគ្រោះ ដើម្បីស្វែងរកជំនួយនៅលើបណ្តាញសង្គមនានា និងអ៊ីនធឺណិត។

តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ(financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពអំពើសប្បុរសជួយជនរងគ្រោះ ដោយសារទឹកជំនន់ ក្មេងកំព្រា ជនពិកា បរិស្ថាន និងសត្វពាហនៈជាដើម។ វិធីសាស្ត្រដែលឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ឆបោកមានដូចជា៖ ទី១.សប្បុរសធម៌ក្លែងក្លាយ៖ ឧក្រិដ្ឋជនក្លែងបន្លំ ដោយបង្កើតអង្គការសប្បុរសធម៌ក្លែងក្លាយ ឬបង្កើតវែបសាយក្លែងបន្លំស្រដៀងនឹងអង្គការស្របច្បាប់ផ្សេងៗ ដែលប្រើប្រាស់និមិត្តសញ្ញា និងពាក្យស្លោក។

ចំពោះ ទី២. ស្វែងរកមូលនិធិ៖ ឧក្រិដ្ឋជន បានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ឬចែកចាយរូបភាពជនរងគ្រោះ ដោយសារទឹកជំនន់ ជនពិកា និងក្មេងកំព្រា ក្នុងការស្វែងរកមូលនិធិដោយតម្រូវឱ្យសប្បុរសជនបរិច្ចាគថវិកាតាមរយៈគណនីបណ្តាញសង្គម ឬគេហទំព័រក្លែងបន្លំដែលបង្កើតឡើងដោយក្រុមឧក្រិដ្ឋជន។ ទី៣. លួចយកទិន្នន័យជនរងគ្រោះ៖ ឧក្រិដ្ឋជនលួចប្រមូលយកទិន្នន័យ គណនីធនាគារពីជនរងគ្រោះ តាមរយៈតំណរភ្ជាប់ក្លែងបន្លំ។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះល្បិចឆបោក តាមរយ:គម្រោងមូលនិធិ រួមមាន៖ កុំធ្វើការបរិច្ចាកប្រាក់ទៅលើមូលនិធិដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម និងកុំចុចតំណរភ្ជាប់នានាដែលគ្មានប្រភពច្បាស់លាស់ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី