2024-09-27
អ៊ួន សំណាង
2024-09-27
អ៊ួន សំណាង
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ ឆ្នាំ២០២៤ -២០២៥» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងថា ផែនការយុទ្ធសាស្រ្តនេះ គឺសម្រាប់បង្កើនការអប់រំ និងផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន តាមរយៈវិស័យពាក់ព័ន្ធរបស់អង្គភាពចំណុះក្រសួង។
ផែនការយុទ្ធសាស្រ្ត ក៏រៀបចំឡើងដើម្បីភ្ជាប់ទំនាក់ទំនងអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមបង្កើនការអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន ផែនការខាងលើ ជាផែនទីបង្ហាញផ្លូវ និងជាការចែករំលែកចំណេះដឹង ព័ត៌មាន និងទិន្នន័យពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់ពលរដ្ឋ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាន ភាពស្អាត ភាពបៃតង និងចីរភាព និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានផ្ដល់ការគាំទ្រដល់ការបោះពុម្ពផ្សាយជាសៀវភៅ ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ ក្នុងសៀវភៅផែនការនេះ មានការកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន៧ និងយុទ្ធសាស្រ្តចំនួន៣៦ រួមនិងសកម្មភាពចំនួន៣១៩ ដើម្បីការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី